ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ បានចេញការតវ៉ាជំទាស់ដាច់អហង្ការចំពោះលោកអភិបាលខេត្តស្រះកែវ របស់ថៃអំពីរឿងដែលបានសន្យាចេញប័ណ្ណកម្មសិទ្ធិដីដល់ពលរដ្ឋថៃនៅភូមិណងចាន់ (Nong Chan) ឃុំ/ ស្រុកគោកស៊ូងឬគោកធ្យូង( Khok Sung) ខេត្តស្រះកែវ( SrakeavឬSakaeo) ដែលតាមពិតគឺជាទីកដីកម្ពុជា ភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ( ចំណុចដែលទាហាសៀមពី៤០ទៅ៥០នាក់ បានលើកគ្នាមករាយបន្លាលួសរំលោភឈ្លានជពឆនចូលទឹកដីកម្ព្ជាកាលពីរសៀកថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥) ។
ទន្ទឹមជំទាស់ជាផ្លូវការនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាការថា: “ ព្រោះថាសកម្មភាពនេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ថៃ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចានិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរផងដែរ ។
បើយោងមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញសុរិយោដីអោយដឹងថា: ចំណុចដីទីនោះជាទឹកដីកម្ពុជា បើយោងតាមប្រព័ន្ធជីភីអេស( GPS) និងផែនទីបារាំង សៀមនៃៃសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៤និង១៩០៧ ៕

