នគរបាលចរាចរណ៍ខេត្ត ចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

 

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ជួប ខ្លឹង នាយការិយាល័យចរាចរណ៍ផ្លូវគោក បានប្រើប្រាស់កម្លាំងចំនួន ១៤នាក់ ចុះអនុវត្តការងារជាប្រចាំចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ រួមមាន៖
បើកផ្លូវ និងសម្រួលចរាចរណ៍នៅចំណុចគោលដៅសំខាន់ៗ ដូចជា មុខរោងចក្រ សាលារៀន និងផ្លូវបំបែកចំនួន ៥កន្លែង ក្បែរសាលាខេត្តកំពង់ឆ្នាំង។
ធ្វើការផ្សព្វផ្សាយ និងអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញាចរាចរណ៍ ចំនួន ២០នាក់ (ម៉ូតូ ២០គ្រឿង) ដើម្បីឱ្យពួកគាត់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ ការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ កម្លាំងនគរបាលបានបន្តសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលធ្វើដំណើរតាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ កម្លាំងនគរបាលក៏បានផ្សព្វផ្សាយបន្ថែមអំពី៖
ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ការជម្រុញឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍
ទន្ទឹមនឹងនេះ កម្លាំងនគរបាលចរាចរណ៍នឹងបន្តការល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ។

Leave a Reply

Your email address will not be published. Required fields are marked *