ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ក្រោយស្ថានភាពព្រំដែនកម្ពុជានៅភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅហាក់បានស្ងប់ស្ងាត់នោះ ជនភៀសសឹកចំនួន៨៥២គ្រួសារត្រូវបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចាប់ពីថ្ងៃទី២៥ខែវិច្ឆិការឆ្នាំ២០២៥ មក។
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថ្ងៃទី២៦ខែវិច្ឆិាថា៖ជនភៀសសឹកចំនួន៨៥២គ្រួសារដែលភាគច្រើនស្នាក់នៅមណ្ឌលឬជំរំសុវត្ថិភាពជនភៀសសឹកវត្តចាន់ស៊ីនាឃុំកូប និង ភាគតិចនៅវត្ត២ទៀតត្រូវបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅក្រោយស្ថានភាពព្រំដែនស្ងប់ស្ងាត់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។
សូមរំលឹកថា កន្លងមក ទាហាន ប៉ូលីសថៃបានបាញ់ប្រហារមិនរើសមុខលើពលរដ្ឋភូមិព្រៃចាន់ចំនួន៣លើកមកហើយ ។
គឺលើកទី១ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន នគរបាលថៃបានបាញ់ប្រហារដោយគ្រាប់កូនដុំដែកនិងគ្រាប់ជ័រយ៉ាងព្រៃផ្សៃមកលើហ្វូងពលរដ្ឋកម្ពុជាដែលតវ៉ានឹងភាគីថៃចូលមករាយបន្លាលួសបន្ថែមជាថ្មី រំលោភយកទឹកដី ដោយបង្កអោយកងទ័ព ព្រះសង្ឍនិងប្រជាពលរដ្ឋរងរបួស ស្រាលនិងធ្ងន់ រហូតចំនួន២៩នាក់ / ស្រី ២នាក់ ។
និងលើកទី២និងលើកទី៣ នាល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃប្រើកាំភ្លើងសង្គ្រាមបាញ់ប្រហារមិនរើសមុខទៀត បណ្តាលឲ្យពលរដ្ឋស៊ីវិល១នាក់បានស្លាប់ក្នុងថ្លុកឈាមនិងរងរបួស៣នាក់ ។
ដោយភ័យខ្លាចនឹងទាហាន នគរបាលថៃដែលអាចបង្កហឹង្សាេឬបាញ់ប្រហារមិនរើសមុខជាថ្មីមកលើទឹកដីនិងពលរដ្ឋខ្មែរស្លូតត្រង់កន្លងមក ទើបអាជ្ញាធរជម្លៀសប្រជាពលរដ្ឋភូមិព្រៃចាន់និងភូមិជោគជ័យទៅជំរំជនភៀសសឹកវត្តចាន់ស៊ីនាឃុំកូបចំនួន៨៥២គ្រួសារ ស្មើមនុស្សរាយចំនួន២.៨៧៥នាក់ ។
ក្នុងនោះមានជនពិការ២៥នាក់ ស្ត្រីមានផ្ទៃពោះ៧នាក់និងកុមារអាយុ១៥ឆ្នាំឡើងមាន៧៧០នាក់និងកុមារតាមម្តាយរាប់សិបនាក់ទៀត។
លោកកែវ តារារស្មី បន្តថា : ក្រោយភៀសសឹកអស់រយ:ពេល១៤ថ្ងៃ មកទល់ពេលនេះ បងប្អូនទាំងអស់បានវិលទៅរស់នៅក្នុងភូមិវិញហើយ។
លោក ពៅ បឿន មេភូមិ ព្រៃ ចាន់នៅ ថ្ងៃទី ២៥ ខែវិច្ឆិកា ថា : មាន ប្រជាពលរដ្ឋ ១២៧ គ្រួ សារបាន ចូល ទៅ រស់នៅ ផ្ទះសម្បែង វិញ នៅ ផ្នែក ខាងកើត នៃ ភូមិ ។ចំណែក ពលរដ្ឋ ដែល ផ្ទះសម្បែង របស់ ពួកគាត់ ត្រូវ បាន ទាហាន ថៃ រាយ បន្លា
លួស យកនិង នៅក្បែរ នោះ អាជ្ញាធរ មិនទាន់ ឲ្យ ចូល ទៅ រស់នៅ ឡើយ ។ពោលគឺត្រូវរង់ចាំ គណៈកម្មការ ចម្រុះ ខណ្ឌសីមា ព្រំដែន គោក និងមានការអនុញ្ញាតពីរដ្ឱ វាស់វែង និង បោះបង្គោល បណ្ដោះអាសន្ន រួចរាល់ និង មានការ អនុញ្ញាត ពី រដ្ឋាភិបាល ជាមុន សិន ទើប ឲ្យ ពលរដ្ឋ ចូល ទៅ រស់នៅ វិញ ។
ចំណែក លោក ប៉ែន ឫទ្ធី មមេភូមិជោគជ័យអោយស្រដៀង គ្នា ថា ពលរដ្ឋ នៅ ភូមិ ជោគជ័យ ប្រមាណ ៧០ ភាគរយ បាន ចូល ទៅ រស់នៅ ផ្ទះ សម្បែង របស់ ខ្លួន វិញ ហើយ។
រីឯ ផ្ទះសម្បែង ដីស្រែ ចម្ការ ដែល ទាហាន ថៃ បាន ព័ទ្ធ បន្លា លួស យក និង ឈូស ឆាយ រង់រង់ចាំឲ្យរដ្ឋាភិបាល ររកដំណោះស្រាយតាមក្រោយ។
លោក ប៉ែន ឫទ្ធី បន្តថា : ត្រង់ដីដែលថៃរំលោភយក ព័ទ្ធបន្លាលួសនិងដាក់កង់ឡាន ពលរដ្ឋម្ចាស់ដីចូល អត់ ទាន់ បានទេ មូលហេតុដោយសារមិនទាន់ បោះបង្គោល ហើយហើយអាជ្ញាធរកម្ពុជានិង ខាង ថៃ មិន ទាន់ និយាយ ស្រុះស្រួល គ្នា ឲ្យ យើង ទៅ រស់នៅ វិញ នោះ ទេ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ខែកក្កដា កងកម្លាំងបូរ៉:ផានិងកម្លាំងឈុតប៉ារ៉ាផ្សេងទៀតរបស់ថៃបានចូលមកឈ្លានពានយកប៉ុស្តិ៍យាមនៃកងការពារព្រំដែនលេខ៥០៣នៃយោធភូមិភាគទី៥ នៅចំណុចជោគជ័យភូមិជោគជ័យនិងចំណុចតំបន់៥ ភូមិព្រៃចាន់ឃុំអូរបីជាន់។
ដល់ថ្ងៃទី១២ខែសីហា ទាហានថៃបានបន្តរំលោភចូលមកទៀត ដោយរាយលួសបន្លានិងដាក់កង់ឡានព័ទ្ធផ្ទះពលរដ្ឋនិងគ្រួសារទ័ពយើងចំនួន៦គ្រួសារ/ ៦ខ្នងផ្ទះ ស្មើនឹងមនុស្សរាយ២២នាក់ ផ្ទៃភូមិ ចម្ការនិងស្រែទំហំ៤២ហិចតា នៅភូមិជោគជ័យ។
និងនៅថ្ងៃទី១៣ខែសីហា ទាហានថៃបន្តរំលោភយកដោយរាយលួសបន្លានិងដាក់កង់ឡានព័ទ្ធផ្ទះពលរដ្ឋយើងចំនួន៦គ្រួសារ/ ៦ខ្នងផ្ទះ ស្មើនឹងមនុស្សរាយ៣៧នាក់ ផ្ទៃភូមិ ។ និងបូករួមនិងដីចម្ការនិងស្រែទំហំ១៣, ៧ហិចតា របស់ពលរដ្ឋចំនួន១៩គ្រួសារនៅភូមិព្រៃចាន់។
តមក អាជ្ញាធរនិងកងកម្លាំងថៃបានធ្វើសកម្មភាពវាយផ្ទះពលរដ្ឋចោលមួយចំនួន បានសង់លេណដ្ឋាន បន្ទាយថ្មី ស្ថាបនាផ្លូវ ដាក់លូ បណ្តាញទឹក ដាំបង្គោលភ្លើងអគ្គីសនី ឈូសឆាយដី បោសសម្អាតមីន បង្កធ្វើទុក្ខបុកម្នេញ រំលោភសិទ្ធិមនុស្សលើពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ដូចជារាយបន្លាលួសបន្ថែម តែត្រូវពលរដ្ឋយើងតបតនិងរើយកចេញ , ថៃប្រើម៉ាស៊ីនបញ្ចេញសំឡេង ( Long range acoustic device មានកំលាំង ១៦០ – ២០០ ដេស៊ីប៊ែល ) បំផ្លាញប្រព័ន្អសរសៃប្រសាទ ត្រចៀក និងធ្វើអោយឈឺទ្រូង មកលើប្រជាជនស្លូតត្រង់ខ្មែរ។
ថៃយកឡានដឹកលាមកនិងទឹកស្អុយប៉ុនប៉ងបាញ់ស្រោចមកលើពលរដ្ឋយើង , បង្កើតសម្លេងបំផ្លាញដំណេកដោយចាក់សម្លេងខ្មោចលង សម្លេងយន្តហោះ សម្លេងឆ្កែលូរំខាននិងចង់បណ្តេញពីភូមិ។
ជាដើម៕

