ដោយ : ភ្នំធំ / សៀមរាប :នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត សៀមរាប បានទទួល បណ្ដឹង ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆាបឆេះប្រេងសាំង ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំង ជំនាញ និងកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប បានចេញ រថយន្ត ពន្លត់ អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆាបឆេះប្រេងសាំងនោះបានទាន់ពេលវេលា។
ករណី ខាងលើនេះ បណ្ដាលឱ្យខួចខាត ម៉ូតូ ០១គ្រឿងទាំងស្រុង និងរថយន្ត០១គ្រឿង ឆេះខួចមួយកំណាត់ក្រោយ បន្ថែម មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។
ជានិច្ច ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ យកចិត្ត ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ ក្នុងខេត្តសៀមរាប។
បើសិនបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕

