ដោយ : ភ្នំធំ / ភ្នំពេញ៖ បុគ្គល២នាក់ដែលជាអង្គរក្សឯកជន បើកបរម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធា!នីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នេះជាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។
ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយ!របស់ខ្លួន” បើកមិនចេះមើលឡានល្អ ទេ អាឆ្កួត ” ។
ទាំង២នាក់នោះ.ជាកូនចៅរបស់ឧកញ៉ាធាង ទ្រី ដែលរស់នៅសង្កាត់ព្រែក ប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ .។
បន្ទាប់ពីឃើញសកម្មភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ។.
លោកស្នងការក៏បានអះអាងថា សកម្មភាពបែបនេះ លោកពិតជាមិនអាចទទួលយកបានឡើយ ព្រោះវាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕
គាំទ្រចំពោះសមត្ថកិច្ចដែលកោះហៅអង្គរក្សឯកជន,ទាំងពីរ,នេះ,,មក,សួរនាំឮឱឱ ,ហើយបើរកឃើញថាមានកំហុសកម្រិតស្រាល អាជ្ញាធរត្រូវតែធ្វើ!ឹ,កិច្ចសន្យាអប់រំ បង្គាប់ឱ្យបញ្ឈប់ទង្វើអសីលធម៌បំពានសិទ្ធិអ្នកដទៃតទៅទៀត តែបើមានកំហុសធ្ងន់ធ្ងរត្រូវតែចាត់វិធានការច្បាប់ ៕,

