ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកស្រីអ៊ុលគូ កូខាអេហ្វី ( Ülkü Kocaefe ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានិងប្រតិភូអញ្ជើញសួរសុខទុក្ខនិងផ្តំណោយដល់ពលរដ្ឋភៀសសឹកនៅមណ្ឌលស្នាក់នាវត្តចាន់ស៊ី ឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ។
រង់ចាំទទួលស្វាគមន៍លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត ជំនួសមុខលោកអ៊ុំ រាត្រី អភិបាលខេត្ត លោកកែវ តារាេស្មី អភិបាលស្រុកនិងមន្ត្រី អ្នកពាក់ព័ន្ធ ។
នាឱកាសនោះ លោកស្រីទូត អ៊ុលគូ កូខាអេហ្វី( Ülkü Kocaefe ) បាននាំមកនូវអំណោយជូនអាជ្ញាធរដើម្បីជួយបែងចែកជូនពលរដ្ឋនៅភូមិព្រៃចាន់និងភូមិជោគជ័យ ។
អំណោយជាច្រើនរួមមាន: ភូយ ៥០០ មុង ៥០០ អង្ករ៥តោន ត្រីខកំប៉ុង ១០.៩០០កំប៉ុងឬ២១៨កេះ វីតាមីនប៉ូវ ៣ប្រភេទ : Vitascorbol 150 ទីប Appleton 150 ប្រអប់.និងBalm 100 ដប ទឹកពិសារអាក់ទីវ ចំណុះ៥០០មល.ចំនួន៦០០ កេះ ចំណុះ៣៥០ មលចំនួន៩០ កេះ សាច់ក្រក១៥០គក្រ ត្រីងៀត ១៥០គក្រ សាច់គោងៀត ១០០គក្រ សាច់ផាត់ ១០០គក្រ ខោទឹកនោមទារក ២២៤ កញ្ចប់ សំឡីអនាម័យ៦០០ កញ្ចប់ សាប៊ូលាងខ្លួន៤៨០ដប សាប៊ូកក់សក់ ៤៨០ដប សាប៊ូដុសខ្លួន ៥៤០ដុំ ទឹកអនាម័យបង្គន់២០០ដប ។
បន្ថែមលើនោះ នៅបានផ្តល់អំណោយជាបន្ទះសូឡាកម្លាំង៣០០០W ចំនួន២៣០ បន្ទះនិងដែកដងបង្គោលសូឡាកម្ពស់៥ម ចំនួន២៣០ដើមថែមទៀត សម្រាប់យកទៅដាំបំភ្លឺនៅភូមិព្រៃចាន់និងភូមិជោគជ័យ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យនិងប្រជាជនសូមថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខលំបាកនិងសន្តានចិត្តមនុស្សធម៌របស់រដ្ឋាភិបាល ប្រជាជននិងសប្បុរសជនតាមរយ: លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាចំពោះប្រជាជនកម្ពុជាដែលរងគ្រោះដោយជម្លោះព្រំដែនដែលបង្កឡើងដោយភាគិថៃនៅភូមិជោគជ័យនិងភូមិព្រៃចាន់និងជនភៀសសឹកមកជំរំជនភៀសសឹកសុវត្ថិភាព ។
ពោលគឺក្រោយពីទាហានថៃបានបាញ់ប្រហារចូលមកទឹកដីកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ បណ្តាលពលរដ្ឋស៊ីវិលម្នាក់ស្លាប់និង៣នាក់រងរបួស។
លោកលី សុវណ្ណារឹទ្ធ អភិបាលរវខេត្តបានជូនពរនិងថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូូតនិងម្ចាស់អំណោយ ៕

