ដោយ : ភ្នំធំ / ភ្នំពេញ:លោកបណ្ឌិត គិន ភា អ្នកវិភាគជំនាញភូមិសាស្ត្រនយោបាយយល់ថា ៖ អត្តពលិកខ្មែរយើងនឹងធ្វើពហិការស៊ីហ្គេមនៅស្រុកសៀម គឺត្រូវហើយ ។
លោកបណ្ឌិតលើកហេតុផល ៣ :
– ហេតុផលទី១- បញ្ហាសន្តិសុខនិងសុវត្ថិភាព។
– ហេតុផលទី២- ចោរសៀមសម្បូរល្បិចណាស់ គេប្រើតែមនុស្សញៀនថ្នាំមកធ្វើបាបយើងអត្តពលិកយើង តើនរណាទទួលខុសត្រូវ?
បើសូម្បីគេចូលមកបាញ់សម្លាប់កងទ័ពយើង ឈ្លានពានទឹកដីយើង បំផ្លិចបំផ្លាញផ្ទះសំបែងអ្នកស្រុកយើង បាញ់ប្រហារមកលើប្រជាពលរដ្ឋយើង រំលោភបូកលើពលការនីខ្មែរយើង… គេមិនទាំងទទួលខុសត្រូវផង ហើយគេថែមទាំងទម្លាក់កំហុស និងលាបពណ៌មកលើយើងទៀត រឿងអីគេទៅធានាសុវត្ថិភាពបងប្អូននោះ?
– ហេតុផលទី៣- តើយើងទៅឱនក្បាលទទួលមេដាយឬពានពីចោរឈ្លានពានដោយរបៀបណា?
លោកបណ្ឌិត គិន ភា ដូច្នេះ មិនចាំបាច់ចូលរួមទេ ដរាបណាគេមិនបញ្ឈប់អំពើឈ្លានពានរបស់គេមកលើប្រទេសយើងផងនោះ ។
គួររំលឹកថា ថ្មីៗនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ បញ្ជាក់តាមសារព័ត៌មានថា សហព័ន្ធក៏អត់បញ្ជូនអត្តពលិករបស់ទៅចូលរួមដែរ ទី១ វិញ្ញាគុនខ្មែរ មានហានិភ័យខ្ពស់ ។.ទី២ ពេលស៊ីហ្គេមនៅខ្មែរ ថៃក៏អត់បានបញ្ជូនអត្តពលិកវិញ្ញាសាមួយដៃមកចូលរួមជាមួយកម្ពុជាដែរ ។
ឯលោក ជុំ កុសល ជាប្រធានសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា(Snooker) ក៏បាន ប្រកាសពីការពហិការមិនចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ លើកទី៣៣នៅប្រទេសថៃនេះ ។
ហើយសហព័ន្ធទាំង២នេះ នៅតែមានក្តីបារម្ភទៅលើសុវត្ថិភាពនិងសន្តិសុខ ចំពោះការចូលរួមនេះ។
យ៉ាងណាក៏ ដោយជុំវិញបញ្ហានិងក្តីបារម្ភនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា : ការបញ្ជូន ប្រតិភូកីឡាចំនួន២១ ប្រភេទទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ នេះគឺ ធ្វើទៅតាមបទបញ្ញាត្តិកីឡា ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ។
ហើយម្ចាស់ផ្ទះថៃ ក៏ដូចជាគណៈកម្មាធិការអូឡាំពិកថៃ ក៏បានធានាផ្តល់សុខ សុវត្ថិភាពដល់ប្រតិភូកីឡាកម្ពុជាផងដែរ ៕
