គុនខ្មែរ លុបចោល ការចូលរួម ស៊ីហ្គេមនៅថៃ!

ដោយ : ភ្នំធំ / ភ្នំពេញ :គុនខ្មែរ សម្រេចមិនទៅប្រកួតនៅស៊ីហ្គេម ទី៣៣ដែលគ្រោងរៀបចំនៅ ថៃ ចុងឆ្នាំនេះទេ ដោយសារបារម្ភ និង ពុំមានទំនុកចិត្ត ជុំវិញកត្តាសុវត្ថិភាពអត្តពលិក។

សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ប្រកាសការពហិការមិនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលរៀបចំនៅទឹកដីថៃ ឆ្នាំ២០២៥។

សហព័ន្ធ ចាត់ទុកការធ្វើពហិការនេះជាការសម្រេចចិត្តដ៏លំបាក ដ្បិតស្ថាប័នខ្លួនមានការព្រួយបារម្ភចំពោះសុវត្ថិភាពអត្តពលិក និងគណៈប្រតិភូកីឡា។
ក្រៅពីសុវត្ថិភាព សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ក៏មានកង្វល់ជុំវិញបញ្ហាស្មារតី និងតម្លៃជាតិ ផងដែរ និងថែមទាំងព្រមាន និងមិនទទួលខុសត្រូវ ចំពោះកីឡាករ-ការិនីរូបណាដែលទៅចូលរួមប្រកួតនៅប្រទេសថៃ ខែធ្នូខាងមុខនេះ ដោយខ្លួនឯងនោះឡើយ ។

នេះបើតាម លោកខូវ ឆាយ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលថ្ងៃ ២០វិច្ឆិកាម្សិលមិញ។
ព្រឹត្តិការណ៍កីឡាធំបំផុតរបស់ អាស៊ីអាគ្នេយ៍ហៅថា ស៊ីហ្គេម លើកទី៣៣ គ្រោងនឹងប្រារព្ធពីថ្ងៃទី ៩ ដល់២០ធ្នូ ២០២៥ ដែលថៃទទួលរៀបចំជាម្ចាស់ផ្ទះ។

កម្ពុជា បានសម្រេច ជា ចុងក្រោយ ក្នុងការ បញ្ជូនប្រតិភូកីឡា ចំនួន ២១ ប្រភេទ ឱ្យ ទៅចូលរួមការ ប្រកួត កីឡាស៊ីហ្គេម លើក ទី ៣៣ ឆ្នាំ ២០២៥ ។នូ ប៉ុន្តែ សហព័ន្ធកីឡាជាតិ ចំនួន ២ បាន ពហិការ មិនចូលរួម ទេ ព្រោះនៅ តែ បារម្ភ ពី សុវត្ថិភាព។
វេបសាយ ផ្លូវការ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហៅកាត់ ថា Olympic Cambodia បានចុះ ផ្សាយ នៅព្រឹក ថ្ងៃសុក្រនេះ ដោយបាន អះអាង ថា រាជរដ្ឋាភិបាល កម្ពុជា បាន អនុញ្ញាត ឱ្យ បញ្ជូន ប្រតិភូកីឡា កម្ពុជា ទៅចូលរួម ការ ប្រកួតស៊ីហ្គេម លើក ទី ៣៣ ឆ្នាំ ២០២៥នេះហើយ គឺមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ នាក់ លើ ប្រភេទ កីឡាចំនួន២១។
ចំពោះប្រភេទ កីឡា ដែល នឹង ត្រូវបញ្ជូន ឱ្យ ទៅ ចូលរួម ការ ប្រកួតស៊ីហ្គេម នៅខែធ្នូ ខាង មុខ នេះ រួមមាន កីឡា អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ(WT) ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។
យ៉ាងណាក៏ ដោយ សហព័ន្ធ កីឡាជាតិចំនួន ២ គឺ សហព័ន្ធ កីឡាប៊ីយ៉ាកម្ពុជា ដែលមាន លោក ជុំ កុសល ជាប្រធាន និងសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ ដែលមានលោក ខូវ ឆាយ ជាប្រធាន សុទ្ធតែ បាន ប្រកាសពីការពហិការ មិនចូលរួម ការ ប្រកួត ស៊ីហ្គេម ឆ្នាំ ២០២៥ នៅប្រទេស ថៃ លើក នេះ ហើយ សហព័ន្ធទាំង ២នេះ នៅតែ មានក្តីបារម្ភ ទៅលើ សុវត្ថិភាព និងសន្តិសុខ ចំពោះ ការ ចូលរួម នេះ។
យ៉ាងណាក៏ ដោយជុំវិញ បញ្ហា និងក្តី បារម្ភនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន ឱ្យ ដឹង ថា ការ បញ្ជូន ប្រតិភូ កីឡាចំនួន ២១ ប្រភេទទៅ ចូលរួមការ ប្រកួត ស៊ីហ្គេម លើក នេះ គឺ ធ្វើ ទៅតាមបទបញ្ញាត្តិកីឡា ក្រោមការ អនុញ្ញាត របស់ រាជរដ្ឋាភិបាល ហើយម្ចាស់ ផ្ទះ ថៃ ក៏ដូចជា គណៈកម្មាធិការអូឡាំពិក ថៃ ក៏បានធានា ផ្តល់ សុខ សុវត្ថិភាព ដល់ ប្រតិភូ កម្ពុជា ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *