ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

 

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥  និងលើកទិសដៅបន្តថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ២០២៥នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ  ។

លោកជំទាវបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានលៈបង់ពេលវេលាដ៍មានតំលៃចូលរួមប្រជុំនៅថ្ងៃនេះ ដើម្បីរាយការណ៏ ពីវឌ្ឍនៈភាពនិងបញ្ហាប្រឈមនានា ព្រមទាំងរៀបចំ ផែនការអនុវត្តន៍បន្តដើម្បី ធ្វើយ៉ាងណាឲ្យមានភាពឹងមាំ និងមានការឯកភាពផ្ទៃក្នុងប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់។

លោកជំទាវបន្តទៀតថាយើងមិនត្រូវមើល ស្រាលទៅលើស្ថានភាពបច្ចុប្បន្នថាគណៈបក្សយើងជាគណៈបក្សដែលឈានមុខគេនិងទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋតែយើងមិនត្រូវភ្លេចខ្លួនថាពួកបក្សប្រឆាំងនៅក្រៅស្រុកដែលជាជនក្បត់ជាតិ បានឆ្លៀតឳកាសបង្កើតរដ្ឋាភិបាលក្រៅច្បាប់វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់បង្កាច់បង្ខូច តាមប្រព័ន្ធបណ្តាញសង្គម គ្រប់រូបភាពដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័នច្រឡំ ព្រមទាំងអាប់អោនកិត្តិយសដល់ថ្នាក់ដឹកនាំជាតិរបស់យើងដែលធ្វើឲ្យបាត់បង់ការគាំទ្រពីបងប្អូនប្រជាពល រដ្ឋ។

លោកជំទាវបានបន្ឋែមទៀតថាដូចនេះក្រុមការងារទាំងអស់ត្រូវពង្រឹងសម្ថភាពសមាជិកសមាជិការបក្ស ឲ្យកាន់តែ រឹងមាំន្ថែមទៀតដើម្បីគ្រប់គ្រងឲ្យបាននូវស្ថានភាពពិត ចូលរួមដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យ បានទាន់ ពេលវេលាក្នុងការផ្តល់ទំនុកចិត្តខ្ពស់ ពិសេសការរក្សាឲ្យបាននូវ ការរួមសុខរួមទុកក្នុងដំបូលសន្តិភាព។ ក្នុងករណីមានបញ្ហាប្រឈមណាដែលដោះ ស្រាយមិនបានត្រូវរាយការណ៍ជាបន្ទាន់ជៀសវាង ការរិះគន់ដែល ធ្វើឲ្យប៉ពាល់ដល់ថ្នាក់ដឹកនាំរបស់យើង។

លោកជំទាវ ឃួន ឃុនឌី ស្រីសំណូមពរឲ្យសមាជិក សមាជិការគណៈបក្សទាំងអស់ត្រូវតែមានឯកភាពផ្ទៃក្នុងឲ្យបានល្អ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តរាជរដ្ឋាភិបាល របស់យើងក្រោមដំបូលសន្តិភាពតែមួយ។

Leave a Reply

Your email address will not be published. Required fields are marked *