ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ជាព័ត៌មានក្តៅៗមួយដែលថា មានករណីជនជាតិចិនចាប់ជំរិតក្មេងស្រីពីក្រុងបាវិតខេត្តស្វាយរៀងយកទៅលក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពេលនេះត្រូវបានសមត្ថកិច្ចចាប់បានហើយមកទល់ថ្ងៃត្រង់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ។
លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងនារសៀលថ្ងៃទី២១ខែវិច្ឆិកាថា: សមត្ថកិច្ចពិតជាបានខិតខំដុតដៃដុតជើងស្រាវជ្រាវករណីដលថាករណីជនជាតិចិនចាប់ជំរិតក្មេងស្រីពីក្រុងបាវិតមកលក់នៅក្រុងប៉ោយប៉ែតនោះមែន។.ប៉ុន្តែឬមុខសញ្ញានេះ មិនបានលេចមុខនៅភូមិសាស្ត្រនេះទេ ហើយក៏គ្មានការឃាត់ខ្លួនអីដែរ ។.
លោកថា ករណីនេះ អាចសួរទៅសមត្ថកិច្ចនៅខេត្តស្វាយរៀងវិញ ដែលអាចត្រូវចាត់ការនៅទីនោះ៕
