ចៅហ្វាយខេត្តស្រះកែវរបស់ថៃ តំបន់ជម្លោះជាមួយកម្ពុជាពុំមានផែនទី ដែលបញ្ជាក់ថាជាដីរបស់ថៃ, បន្ទាប់មកចេញសុំទោស

ដោយ : ភ្នំធំ / ស្រះកែវ – ថៃ :លោកប៉ាក់រិនញ៉ា ប៉ូធីសាត( បរិញ្ញា ពោធិសត្វ) អភិបាលខេត្តស្រះកែវរបស់ប្រទេសថៃ បាននិយាយថា ដីដែលមានជម្លោះ”គឺជាតំបន់ព្រៃឈើ គ្មានឯកសារដែលអាចបញ្ជាក់ថា ជាកម្មសិទ្ធិរបស់ថៃនោះឡើយ”។គឺភូមិណងចាន់ស្រុកគោកស៊ូង ។នេះបើតាមការផ្សាយរបស់កាសែតថៃ The nation ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥ ។

យោងប្រភពព័ត៌មានអោយដឹងថ្ងៃទី២៥ខែសីហាថា: អ្វីដែលលោកអភិបាលខេត្តស្រះកែវចង់និយាយនោះ គឺសំដៅដីនៅចំណុចភូមិណងចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវប្រទេសថៃទល់មុខភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលកងទ័ពបូរ៉:ផាថៃបានចូលមករំលោភយកកាលពីថ្ងៃទី២៦ខែកក្កដា ហើយឈូសឆាយប៉ុស្តិ៍ជួរមុខនៃបន្ទាយទាហានកម្ពុជានិងផ្ទះពលរដ្ឋកម្ពុជា១ផ្ទះក្នុងចំណោម៦ផ្ទះនៃ៦គ្រួសារ។ហើយមកកម្ពុជា២០០ប្លាម៉ែត្រ ។
ថ្ងៃទី១៣ខែសីហា ទាហានថៃបានរំលោភបទឈប់បាញ់និងរំលោភបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស ដាក់កង់ឡាននិងបំពាកកាមេរ៉ាសុវត្ថិភាពចូលជ្រៅ ។

ទោះជាយ៉ាងណាមិញ ការលើកឡើងរបស់លោកប៉ាក់រិនញ៉ា ប៉ូធីសាតបែបនេះ បានធ្វើប្រជាជនថៃ ផ្ទុះការរិៈគន់លើរូបលោកជាខ្លាំង រហូតលោកត្រូវបង្ខំចិត្តចេញសារសុំទោស ដើម្បីបន្ថយកំដៅមហាជន។

លោកអភិបាលខេត្តស្រះកែវ បានអះអាងពីមុនថា : “ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋទាំងអស់ ចំពោះការយល់ច្រលំទាក់ទងនឹងដីធ្លី នៅភូមិណងចាន់ ឃុំ/ស្រុកគោកស៊ូង តំបន់នេះគឺស្ថិតនៅក្នុងព្រះរាជាណាចក្រថៃ”(វិញហើយ) ។

លោកប៉ាក់រិនញ៉ា ប៉ូធីសាតនិយាយថា : ពលរដ្ឋថៃកាន់(វិញ្ញាបនបត្របញ្ជាក់ការប្រើប្រាស់ដីពីមុន) (ប័ណ្ណកក់ដី)(វិញ្ញាបនបត្របញ្ជាក់ការប្រើប្រាស់ដីធ្លី) នៅណងចាន់ និងបរិវេណស្លាកសញ្ញា កំណត់ព្រំដែន 45–49 មានសិទ្ធិ ដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិជាផ្លូវការបាន។

ពាក្យស្នើសុំ អាចដាក់នៅមន្រ្តីសាខា អារញ្ញប្រាថេត នៃមន្ទីរសុរិយោដីខេត្តស្រះកែវ។
ដោយមន្រ្តី នឹងចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិទាំងអស់ស្របតាមច្បាប់។

សូមបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា.ថៃ ប៉ុន្មានទសវត្សរ៍មកនេះ អ្នកភូមិថៃក្បែរព្រំដែននៅរក្សាឯកសារកម្មសិទ្ធិដីធ្លីតាំងពីមុនឆ្នាំ១៩៦២ មក មិនទាន់បានធ្វើថ្មី(បច្ចុប្បន្នភាពនៅឡើយ) ហើយពេលនេះ ចំណុចមានជម្លោះព្រំដែនជាមួយកម្ពុជាដូចជាភូមិព្រៃចាន់ ឃុំ/ស្រុកគោកស៊ូងទល់មុខមុខភូមិជោគជ័យឃុំអូរបីជាន់, ភូមិ-ណូនម៉ាក់មុនស្រុកគោកស៊ូងទល់មុខភូមិព្រៃចាន់ឃុំអូរបីជាន់( ចំណុចបង្គោលព្រំដែនលេខ៤៣ ដែលដាំខុសទីតាំង ចូលមកទីកដីកម្ពុជា ។ តាមពិតម្តុំនោះ ដែលអ្នកឃុំអូរបីជាន់ហៅ ដីខ្មែរស្រែថៃ រហូតដល់ប្រាសាទស្តុកកក់ធំ គឺជាទឹកដីកម្ពុជា អនុលោមតាមផែនទីបារាំង សៀមនៃសន្ធិសញ្ញាឆ្នាំ១៩០៤និង១៩០៧ ។ ប៉ុន្តែត្រូវភាគីថៃរំលោភយកនៅទសវត្សរ៍ទី៨០ ក្នុងអំឡុងប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិល ៕

Leave a Reply

Your email address will not be published. Required fields are marked *