កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ រុះរើរបាំងស្បៃមុងប្រវែង ៥០០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ៤០គក្រ ចូលបឹងទន្លេសាបវិញ

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភណ្ឌ នាយរងខណ្ឌ និងលោក ប៊ី រស្មីចន្ទី មេបញ្ជាការងកងកម្លាំងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ សឹករងកំពង់ឆ្នាំង ប្រចាំការក្បាលកោះស្តីការទូ ឃុំពាមឆ្កោក ស្រុកជលគិរី សហការជាមួយ៖
ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ
សង្កាត់រដ្ឋបាលជលផលរលាប្អៀរ
សហគមន៍នេសាទភូមិកោះធំ និងភូមិថ្មី
បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចដែននេសាទទំនប់ចិន ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការនេះបានប្រើប្រាស់មធ្យោបាយចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។ កម្លាំងជំនាញបានរុះរើ និងបំផ្លាញជាក់ស្តែងនូវឧបករណ៍នេសាទខុសច្បាប់នៅទីតាំងតែម្តង។
ជាលទ្ធផល៖
រុះរើរបាំងស្បៃមុង (លូស្បៃមុង) ១ករណី ស្មើនឹង ១០កន្លែង ប្រវែងសរុប ៥០០ម៉ែត្រ
ដកហូតលូស្បៃមុង ១០គ្រឿង
ដកហូតបង្គោលឈើ ១០០ដើម
ចាក់លែងកូនត្រីចម្រុះចំនួន ៤០គីឡូក្រាម ត្រឡប់ចូលដែននេសាទវិញ
ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាប្រចាំខេត្ត ក្នុងគោលបំណងថែរក្សាធនធានជលផល និងការពារបឹងទន្លេសាបឱ្យនិរន្តរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *