ទាហានថៃបាញ់ប្រហារដោយកាំភ្លើងចូលដែនអធិបតេយ្យកម្ពុជា នៅភូមិព្រៃចាន់បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ៖

នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់កាំភ្លើងសង្គ្រាមបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ក្នុងនោះបណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់បានរងរបួស។
នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាននៅក្នុងស្រុក មុននេះបន្ដិច ។

ខណ:បន្ទាប់ពលរដ្ឋក្នុងភូមិ បានរត់ចូលលេណដ្ឋាននិងសម្ងំ ។
ឯកងកម្លាំងកម្ពុជា គ្រប់ប្រភេទបានស្ថិតក្នុងលេណដ្ឋាននិងខ្សែត្រៀមហើយ ។ចំណែកងកម្លាំងនិងយុទ្ធបករណ៍ទាហានថៃឈ្លានពាន ក៏ត្រូវបណ្តាញសង្គមខាងថៃ បង្ហាញថា បានចល័តនិងបង្កើនបរិមាណផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *