ជួយជុសផ្លូវលំខូចខាតចំនួន២ខ្សែឡើងវិញ , ប្រជាពលរដ្ឋនិងអាជ្ញាធរនៅឃុំចង្ហានិងស្រុកអូរជ្រៅថ្លែងអំណរគុណលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:ពលរដ្ឋជានិងអាជ្ញាធរឃុំចង្ហា និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទិ១០ខែវិច្ឆិកា បានសម្តែងនូការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភថវិការសម្រាប់ធ្វើការជួសជុលផ្លូវលំខូចខាតខ្លាំង ចំនួន២ខ្សែ ឡើងវិញកាលពីពេលថ្មីៗនេះ។

សូមរំលឹកថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុច មករា មេឃុំចង្ហា បានឲ្យដឹងថា : ផ្លូវលំចំនួន២ខ្សែនេះ ខ្សែទី១ មានប្រវែង៧,០០០ម៉ែត្រ ពីឃុំចង្ហាដល់ភូមិពង្រ សង្កាត់កំពង់ស្វាយ បានធ្វើការគៀរកិនចាក់ដីល្បាយថ្ម ។
ខ្សែទី២ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានប្រវែង៧២៩ ម៉ែត្រ បានធ្វើការគៀរកិន ចាក់ដីល្បាយថ្ម និងក្រាលថ្មមិច។

លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានថ្លែងថា: ក្នុងនាមអាជ្ញាធរស្រុក ឃុំនិងពលរដ្ឋ លោកសូមចាត់ទុកថា ការអន្តរាគមន៍និងការឧបត្ថម្ៅរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ចំពោះផ្លូវលំជនបទពិតជាឆ្លើយតបតម្រូវការចាំបាច់ បន្ទាន់របស់បងប្អូនប្រជាពលរដ្ឋផងនិងអាជ្ញាធរមូលដ្ឋានផង ។

នាឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននិយាយថា : ការជួសជុលផ្លូវលំនេះ លោកនិងក្រុមគ្រួសារមានបំណងរួមចំណែកក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

បន្ថែមលើនោះ ក៏ចង់ជួយប្អូនៗក្មួយៗសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនបានយ៉ាងស្រួលជាងមុន។
និងក៏ចង់ជួយបងប្អូនប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់ អាចងាយស្រួលធ្វើដំណើរទៅមន្ទីរពេទ្យបានទាន់ពេលវេលាផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *