ដោយ : ភ្នំធំ / វ៉ាស៊ីនតោន- សហរដ្ឋអាមេរិក៖
នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៥ គឺជាខួបទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា លោកម៉ាកូ រូប៊ីអូ( Marco Rubio ) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្ញើសារចូលរួមអបអរសាទរជូនព្រះរាជាណាចក្រកម្ពុជាដែលប្រារព្ធខួបទិវាឯករាជ្យនេះ ក្នុងនាមសហរដ្ឋអាមេរិកទាំងមូល។
សាររបស់លោក Marco Rubio រដ្ឋមន្រ្តីក្រសួងការបរទេស បញ្ជាក់ថា : «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យរបស់កម្ពុជា…” ។
អស់រយៈពេលជាង៧០ឆ្នាំមកហើយដែល យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម។
ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលកំពុងរីកចម្រើនបាននាំមកភាពរីកចម្រើន សន្តិភាព និងសន្តិសុខជូនប្រជាជនយើងទាំងពីរ។
សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តការគាំទ្ររបស់យើង សម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ឯករាជ្យ និងភាពធន់។
លោកម៉ាកូ រូប៊ីអូ( Marco Rubio ) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកសូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមជូនពរឲ្យលោកអ្នកមានពិធីអបអរសាទរដ៏សប្បាយរីករាយ និងសន្តិភាព នៅក្នុងឱកាសខួបលើកទី ៧២ នៃឯករាជ្យជាតិនៃប្រទេសរបស់លោកអ្នក ៕
ក្រសួងការបរទេសសហរដ្ឋអាមេរិក សូមចូលរួមអបអរសាទរខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា