ដោយ : ភ្នំធំ / កោះកុង-:នៅយប់ថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោកស្រីឈី វ៉ា អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខកុមារីសិស្សម្នាក់ដែលត្រូវឆ្កែ ចំនួន ៧ ក្បាលព្រួតគ្នាខាំ ពេលធ្វេីដំណេីរត្រលប់ពីសាលារៀនវិញ ។
កុមារី រងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ឆ្នាំ រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខខេត្តកោះកុង។
ឆ្កែចំនួន ៧ កកក្បាលបានព្រួតគ្នាខាំនាងតូច បង្ករឱ្យមានរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់និងមមាញឹកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ។
ជាពិសេសការយកចិត្តទុកដាក់តាមដានជាប្រចាំរបស់លោកលោកអភិបាលខេត្ត ។
ទោះយ៉ាងណា មកត្រឹមព្រឹកថ្ងៃទី១០ខែវិច្ឆិកា នេះ សស្ថានភាពមុខរបួសរបស់កុមារីកាន់តែមានសភាពប្រសើរឡើងបន្ថមទៀត។
ហើយបាននឹងកំពុងបន្តបន្ថែមតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត។.
ចំណែកសមត្ថកិច្ច នគរបាលវិញក៏បាននឹងកំពុងពីនិត្យនិតិវិធី ថាតើករណីហ្វូងឆ្កែដលព្រួតខាំមនុស្សនៅលើដងផ្លូវបែបនេះ ម្ចាស់ត្រូវប្រឈមនឹងការទទួលខុសត្រូវផ្លូវច្បាប់ដែរឬទេ?
ចុះចំណែកសត្វឆ្កែវិញ ត្រូវរក្សាទុកយ៉ាងណាចំពោះកំហុសនៃការប្រព្រឹត្តរបស់វា បណ្តាលអោយរងរបួសមនុស្សធ្ងន់ធ្ងរបែបនេះ?
