ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សួនច្បារមាត់ស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យពេលរាត្រីមានសោភ័ណភាពចម្រុះព៌ណដោយសារហេដ្ឋារចនាសម្ព័ន្ធ ការតុបតែង ការបំពាក់ភ្លើងនិងបូកបន្ថែមប្រទីបដែលបណ្តែតនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។
នៅរាត្រីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥ ជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យមានរៀបចំពិធីសំពះព្រះខែ អកអំបុក បាញ់កាំជ្រួច ភ្លើងចម្រុះពណ៌គួរអោយគយគន់ ហើយញ៉ាំងអារម្មណ៍ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកទស្សនាកំសាន្តសោមនស្សរីករាយនារដូវរំហើយ ៕

