ដោយ : ភ្នំធំ / បាត់ដំបង :ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១ឬថ្ងៃដំបូងកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៥ នៅខេត្តបាត់ដំបងបាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងមន្ទីរជំនាញនិងរដ្ឋបាលខេត្តនេះអោយដឹងថា: តាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ រួមទាំងការប្រគុំតន្ត្រី និងសម្ដែងសីល្បៈនៅតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីទទួលភ្ញៀវទេសចរ។
ទិដ្ឋភាពនេះ ចំពោះសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានចាប់អារម្មណ៍ថា: ភាពរីករាយនេះមិនត្រឹមតែជាការកម្សាន្ត ប៉ុុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព៕

