បេីកបំភ្លឺភ្លេីងប្រទីបដេីម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាដងស្ទឹងសិរីសោភ័ណខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នារាត្រីថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានពិធីបេីកបំភ្លឺភ្លេីងប្រទីបដេីម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលប្រារព្ធធ្វើនាដងស្ទឹងសិរីសោភ័ណចំណុចសួនតេជោសន្តិភាពស្ថិតនៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត លោកប្ល៉ែក វារី ប្រធានក្រុមប្រឹក្សាខេត្តនិងចូលរួមជាកិត្តយសដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការរង អភិបាល រងស្រុកក្រុង អ្នកពាកព័ន្ធ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោកជា សេងអាន នាយករងរដ្ឋបាល សាលាខេត្តបន្ទាយមានជ័យអោយដឹងថា: ទោះជាឆ្នាំ២០២៥នេះ ខេត្តបន្ទាយមានជ័យ ក៏ដូចជារាជធានី ខេត្តទូទាំងប្រទេសពុំមានរៀបចំព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ក៏ខេត្តនេះ នៅមានពិធីប្រទីបចូលរួមបណ្តែតចំនួន៣៨ ( ថយចុះ៥ បើប្រៀបធៀបនឹងឆ្នាំមុន) នៅទីតាំងដូចខាងលើចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក៏មានពិធីអកអំបុក សំពះព្រះខែ ផងដែរ ។

ឯលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក្នុងនាមពលរដ្ឋនិងរដ្ឋបាលក្រុងបានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំប្រទេស ក្រុមការងារចុះជួយនិងខេត្ត ក៏ដូចមន្ត្រីរាជការ កងកម្លាំង អ្នកពាក់ព័ន្ធដែលបានអនុញ្ញាតនិងរៀបចំព្រះរាជពិធីបុណ្យបណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះឡើងដើម្បីអោយពលរដ្ឋក្នុងក្រុង ក៏ដូចជាមកពីទូទាំងខេត្ត ក្រៅខែត្តនិងភ្ញៀវទេសចរជាតិអន្តរជាតិទស្សនា កំសាន្តសប្បាយ ។
លោកបន្តថា : ទោះបីឆ្នាំនេះ ថៃបង្កអោយស្ថានភាពព្រំដែនកម្ពុជា ថៃតានតឹង ព្រំដែនត្រូវបិទ ហើយបង្កការរំលោភបំពានលើកម្ពុជា ដោយឡែកនៅស្រុកអូរជ្រៅ ក៏ខេត្តបន្ទាយមានជ័យនៅប្រារព្ធព្រះរាជពិធីខាងលើដើម្បីបង្កលក្ខណ:សប្បាយរីករាយជូនពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *