ដោយ : ភ្នំធំ / បាត់ដំបង :បុរសម្នាក់ស្លាប់បាត់បង់អាយុជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Toyota Highlander ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 2W-1773 ជាមួយនិងម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1S-0412 ។
គែនៅបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង វេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កន្លងមក។
ការដឹងដូច្នេះ ក្រោយពេលកើតហេតុរថយន្តបង្ករបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ដោយបានបើករថយន្តមកទុកចោលនៅផ្លូវហាយវេបាហៃ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកភ្ញៀវបរទេសចំនួន០២នាក់នៅកន្លែងរថយន្ត៕

