ដោយ : បន្ទាយ / បន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមព្រះ រាជ ពិធី បុណ្យ ខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ បរម នាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលប្រារព្ធធ្វើនៅសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យនិងសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត។.
និងមានយាង និមន្តចូលរួមពីព្រះមេគណ បាល័ដ្ឋគណ មន្ត្រីសង្ឃ និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងមហាជនជាច្រើនអង្គ /នាក់ ៕

