ដោយ : ភ្នំធំ / ចន្ទបុរី- ថៃ៖នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមកិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។
ខណ: ពេលកិច្ចប្រជុំកំពុងដំណើរការ ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងនៅខាងក្រៅបរិវេណកិច្ចប្រជុំ JBC នេះ.នៅខេត្តចន្ទបុរី ប្រទេសថៃ ។
កម្លាំងតម្រួតថៃជាច្រើនរូប បានយាមកាម ការពារទីតាំងដែលពួកគេតវ៉ា ត្រូវបានយាមកាម ៕

