ប្រជាពលរដ្ឋជាង១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ឃុំអូរបីជានទទួលព្រះរាជអំណោយហ្លួងម៉ែនិងព្រះមហាក្សត្រី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រោមការយកព្រះទ័យទុកដាក់ប្រជានុរាស្រ្តនៅមូលដ្ឋាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះ រាជា ណាចក្រ កម្ពុជា បានចាត់សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជំទាវ សុខ នារនារី ព្រមទាំងប្រតិភូអមដំណេី បានទៅប្រទានព្រះរាជអំណោយ។

មន្ត្រីអោយដឹងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៥ថា : ប្រតិភូបានទៅជូបបងប្អូនប្រជាពលរដ្ឋនិងប្រទានព្រះរាជអំណោយដល់ពលរដ្ឋជាង១. ០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យដែលជួបការលំបាកក្នុងជីវភាពនិងមុខរបរ ដែលបង្កឡើងដោយភាគីសៀម ។

ក្នុងកម្មវិធី អមដំណើរនិងរង់ចាំទទួលដោយ លោក ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល ននៃគណៈអភិបាលខេត្តនិងមន្ត្រី អ្នកពាក់ព័ន្ធ បាននាំយកព្រះរាជអំណោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះ រាជា ណាចក្រ កម្ពុជា ទៅប្រគល់ដល់ដៃមុខសញ្ញាពលរដ្ឋខាងលើ ៕

Leave a Reply

Your email address will not be published. Required fields are marked *