រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ថ្កោលទោសក្រុមឧទ្ទាមបះបោរផ្តាច់ទឹកដីនៅខេត្តភាគខាងត្បូង ប្លន់ហាងមាសតម្លៃចំនួន៣៦លានបាតឬ១លានដុល្លា

ដោយ : ភ្នំធំ / ណារ៉ាធីវ៉ាត់-ថៃ :លោកណាថាផន ណាផានីត( Natthaphon Narkphanit ) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី០៧ខែតុលា បានធ្វើការថ្កោលទោសទៅលើក្រុមបះបោរផ្តាច់ទឹកដី នៅខេត្ត Narathiwat នៃភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី៥តុលា ២០២៥ ។

នេះបើយោងប្រភពកាសែត The Nation Thailand បានចេញផ្សាយ ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ស្របពេលដែលប្រទេសថៃ កំពុងជាប់រវល់រុះរើមេទ័ពថៃ នៅកងទ័ពភូមិភាគទី៤ និងភូមិភាគឯទៀត ហើយកម្លាំងបាននឹងកំពុងទប់ទល់នឹងប្រទេសជិតខាង ក្រុមឧទ្ទាមបះបោរផ្តាច់ទឹកដីចំនួន ៨នាក់ ដែលបានធ្វើសកម្មភាពប្លន់យកគ្រឿងអលង្ការមាសរបស់ថៃ ដែលមានតម្លៃចំនួន៣៦លានបាត កាលពីម្សិលមិញនេះ ” ។

” ពួកគេបានរត់គេចខ្លួនបាត់ស្រមោល ចូលទៅក្នុងទឹកដីប្រទេសម៉ាឡេស៊ី បានដោយសុវត្ថិភាពបាត់អស់ទៅហើយ»៕

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកណ្តាលខេត្តណារ៉ាធីវ៉ាត់ កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច។
ចោរប្រដាប់អាវុធ៨នាក់បានឆ្មក់ចូលហាងមាស Yaowarat Bangkok នៅក្នុងផ្សារBig C ខេត្ត Narathiwat។
តាមរយៈវីដេអូរបស់កាមរ៉ាសុវត្ថិភាព(CCTV ) គេឃើញក្រុមចោរក្រុមនេះមានគ្នា៨នាក់ជិះរថយន្ត Pick up មួយគ្រឿងប្រដាប់ដោយអាវុធ និងបានគំរាបបាញ់ប្រហារលើអ្នកដែលហ៊ានស្រែករឺរាយការណ៍ទៅសមត្ថកិច្ច។

តាមប្រភពដដែលក្រុមចោរទាំង៨នាក់បានបើកការបាញ់ប្រហារនិងប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចនៅក្នុងមូលដ្ឋានដោយបណ្តាលឲ្យទាហានម្នាក់ត្រូវបានគេបាញ់សម្លាប់ក្រោយពេលកើតហេតុ។

Leave a Reply

Your email address will not be published. Required fields are marked *