កម្លាំងចម្រុះនៅស្រុកម៉ាឡៃទប់ស្កាត់ពលករខ្មែរចំនួន១៥នាក់ បម្រុងនិងលួចឆ្លងដែន ខណ: មុននេះ ទាហាននិងតម្រួតថៃឃាត់ពលករខ្មែរជ២ក្រុមផ្សេងគ្នា

 

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :ពលករខ្មែរចំនួន១៥នាក់ / ស្រី៦នាក់ចូលប្រទេសថៃខុសច្បាប់តាមរយៈមេខ្យល់ ។

តែត្រូវបានទប់ស្កាត់ដោយកងកម្លាំងយោធា ស្រុកម៉ាឡៃ សហការជាមួយ ស្ថាប័នពាក់ព័ន្ធស្រុកម៉ាឡៃ ឃាត់ខ្លួនបាន វេលាម៉ោង០៥:៥០នាទីជិតភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចទីតាំងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មក នៅថ្ងៃទី២៩ខែកញ្ញា កម្លាំងនគរបាលនៅស្រុកម៉ាឡៃនិងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងក្នុងន័យអប់រំនិងធ្វើកិច្ចកិច្ចសន្យាដើម្បីបង្ការ ទប់ស្កាត់កុំអោយប្រព្រឹត្តទៀត ។

សូមរំលឹកថា មុននេះ នាសប្តាហ័មុនក្នុងខែកញ្ញានេះ ទាហាននិងតម្រួតថៃឃាត់ពលករខ្មែរជ២ក្រុមផ្សេងគ្នា វេលាខុសគ្នា ។
ក្រុមទី១ មានចំនួនជាង៦នាក់ ឃត់នៅឃុំណងព្រឺស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវទល់មុខស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិង៥ នាក់ទៀត ឃាត់ខ្លួននៅឃុំ/ ស្រុកខ្លងហាតខេត្តស្រះកែវ ទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង ៕

Leave a Reply

Your email address will not be published. Required fields are marked *