អតីត​បេក្ខភាព​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ផ្ញើលិខិត​ទៅ​លោកប្រធានាធិបតី​សហរដ្ធអាមេរិកដោះលែង​ទាហាន​ខ្មែរ​១៨​នាក់​

ដោយ: ភ្នំធំ / វ៉ាស៊ីនតោន-សរអា:អតីត​បេក្ខភាព​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​នាឆ្នាំ​២០១៧ ទើបតែ​ផ្ញើ​លិខិត​ទៅ​លោកប្រធានាធិបតី​សហរដ្ធអាមេរិកលោក ដូ​ណា​ល់ ត្រាំ ដោយស្នើសុំ​លោកប្រធានាធិបតី ត្រាំ ជួយអន្តរាគមន៍ ទៅប្រទេសថៃ ឲ្យដោះលែង​ទាហាន​ខ្មែរ​១៨​នាក់​ដែល​ជាប់​ជា​ចំណាប់ខ្មាំង​នៅ​ប្រទេស​ថៃ ។

លោកលីហ្វូត ភើ( Leewood Phu) អតីត​បេក្ខភាព​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​នាឆ្នាំ​២០១៧ បានសេសេរលិខិតគោរពជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានខ្លឹមសារថា: ” ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការសរសេរ និងអបអរសាទរអ្នកចំពោះសមិទ្ធិផល MAGA ដ៏អស្ចារ្យរបស់អ្នកនិងគំនិតផ្តួចផ្តើម ដ៏ថ្លៃថ្នូរបស់អ្នកចំពោះសន្តិភាពពិភពលោក។ អ្នក(លោកប្រធានធាធិបតី) ពិតជាសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព” ។

លោកបន្តថា: ពន្ធពាណិជ្ជកម្មរបស់អ្នកគឺជាឥទ្ធិពលដ៏មានប្រសិទ្ធភាពសម្រាប់សន្តិភាពពិភពលោក។ បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ គឺជាឧទាហរណ៍នៃឥទ្ធិពលដ៏មានប្រសិទ្ធភាពមួយ ប៉ុន្តែជាអកុសល មួយថ្ងៃបន្ទាប់ពីវាចូលជាធរមាន ទាហានកម្ពុជាចំនួន២០នាក់ត្រូវបានចាប់ពង្រត់។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេពីរនាក់ត្រូវបានដោះលែងដោយមានភស្តុតាង នៃការធ្វើទារុណកម្ម និងរបួស។
មានដប់ប្រាំបីនាក់ក្នុងចំនោមពួកគេនៅតែជាចំណាប់ខ្មាំង ហើយនឹងក្លាយជាកត្តាជំរុញឱ្យមានការធ្លាក់ផ្លូវនៃគំនិតផ្តួចផ្តើមសន្តិភាពពិភពលោកដ៏ថ្លៃថ្នូរបស់លោក(ប្រធាធិបតី) ។

លោកលីហ្វូត ភើ( Leewood Phu) បន្តថា: ” លោកប្រធានាធិបតី ខ្ញុំសូមគោរពស្នើឱ្យអ្នកប្រើអំណាចដែលប្រគល់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាឱ្យចំណាប់ខ្មាំងដែលនៅ សេសសល់ត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ ហើយត្រូវបានដោះលែងជាបន្ទាន់ ដើម្បីធានាឱ្យមានបទឈប់បាញ់ដ៏រឹងមាំពិតប្រាកដ និងសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ” ។

ចំពោះប្រជាពលរដ្ឋទូទៅ ក្នុងនាមពលរដ្ឋខ្មែរ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសប្បុរសរបស់អ្នក(លោកលីហ្វូត ភើ( Leewood Phu) ចំពោះប្រទេសកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *