ដោយ : ភ្នំធំ / ភ្នំពេញ :លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ទៅតាមសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតប្រមុខរដ្ឋាភិបាលកម្ពុជា។
នេះបើតាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ ឆ្នាំ ដោយដកហូតសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជាស្ថាពរ។
ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
ក្នុងព្រះរាជក្រឹត្យដដែលបញ្ជាក់ទៀតថា ការលើកលែងទោសរបស់លោក កឹម សុខានេះ ត្រូវអនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។
លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅល្ងាចថ្ងៃចន្ទ ម្សិលមិញថា ការលើកលែងទោសនេះធ្វើឡើងបន្ទាប់ពីលោកបានយកលិខិតបញ្ជាក់មិនប្តឹងសារទុក្ខមកចុះបញ្ជីនៅរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ។
លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការលើកលែងទោសនេះឆ្លុះបញ្ចាំងពីគុណធម៌របស់អ្នកនយោបាយ និងថ្នាក់ដឹកនាំកម្ពុជា ។
ហើយនេះជាផ្នែកមួយនៃដំណើរការផ្សះផ្សាជាតិរបស់កម្ពុជា ទោះបីជាកូនក្តីរបស់ លោកមិនទាន់មានសេរីភាពពេញលេញនៅឡើយក្តី ៕
