​ឃាត់ខ្លួនបុរសម្នាក់ ក្រោយខឹងម្ចាស់ផ្ទះសំណាក់មិនជួលឱ្យបន្ទប់ស្នាក់នៅ រហូតវាយសម្លាប់រួចរំលោភសព ទម្លាក់ចូលអាងទឹក នៅខនៅខេត្តកំពង់ចា ​ម

(ខេត្តកំពង់ចាម)៖ ស្ត្រីជាម្ចាស់ផ្ទះសំណាក់ម្នាក់ ត្រូវបានជនដៃដល់ប្រើអំពើហិង្សាវាយដំរហូតដល់បាត់បង់ជីវិត រួចធ្វើសកម្មភាពរំលោភសពតាមក្រោយ មុននឹងទម្លាក់សាកសពចូលទៅក្នុងអាងទឹក។ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
​យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ាង ពៅ អាយុ ៥៦ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់កើតហេតុខាងលើ។ ចំណែកឯជនដៃដល់មានឈ្មោះ អ៊ីម បឿន អាយុ ៤២ឆ្នាំ មានទីលំនៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
​ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអំពើឃាតកម្មនេះ គឺដោយសារជនសង្ស័យខឹងសម្បារនឹងជនរងគ្រោះ ដែលបដិសេធមិនព្រមជួលបន្ទប់ឱ្យខ្លួនស្នាក់នៅជាច្រើនលើកច្រើនសារ។
​នៅមុនពេលកើតហេតុ ជនដៃដល់បានធ្វើសកម្មភាពវាយដំ និងទាត់ធាក់ទៅលើជនរងគ្រោះចំដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង ព្រមទាំងបានយកដងអំបោសធ្វើពីទីបដែកអ៊ីណុក ប្រវែងប្រហែល ១ម៉ែត្រ វាយបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះសន្លប់ ឬស្លាប់ បន្ទាប់មកក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចលើកសពទម្លាក់ចូលទៅក្នុងអាងទឹកមុខផ្ទះ ដើម្បីបំបាត់ដាន។
​ក្រោយកើតហេតុបានមួយថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការចាប់ខ្លួនជនដៃដល់បានដល់ក្នុងផ្ទះតែម្តង។
​បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *