ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មាន ក្នុងយុគសម័យឌីជីថល ​

 

​ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។
​វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ឱ្យកាន់តែមានចំណេះដឹង ជំនាញបច្ចេកទេសច្បាស់លាស់ គោរពក្រមសីលធម៌ និងមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តការងារជាក់ស្តែង ឱ្យស្របតាមការវិវត្តយ៉ាងលឿននៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។
​តាមការបញ្ជាក់ឱ្យដឹងក្នុងពិធីបើក វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦) ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១០៩នាក់។ សិក្ខាកាមទាំងអស់មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានដែលទទួលបានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងព័ត៌មានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *