ក្រុមការងារនៃមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ នាំអំណោយលោកសាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីទៅជូនលោក​ កែវ​ មឿន ជានិវត្តន៍ជន

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រុមការងារនៃមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខនិងនាំអំណោយរបស់លោកសាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ប្រគល់ជូនលោក​ កែវ​ មឿន ដែលជានិវត្តន៍ជន

នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបានបញ្ជូនក្រុមការងារនិងផ្ញើបណ្តាំសាកសួរសុខទុក្ខ ក៏ដូចជាការយកចិត្តទុកដាក់របស់លោកសាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រីចំពោះមន្ត្រីកំពុងបំពេញការងារ ក៏ដូចជាមន្ត្រីចូលនិវត្តន៍ ហើយជូនពរឲ្យមានសុខភាពល្អ ព្រមទាំងអំណោយដើម្បីសម្រួលជីវភាពរស់នៅ ។

សូមបញ្ជាក់ថា លោក​ កែវ​ មឿន ដែលជានិវត្តន៍ជនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្នរស់នៅនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *