ដង្ហែនិងការប្រារព្ធពិធីបុណ្យវិសាខទូទាំងខេត្តនៅខេត្តបន្ទាយមានជ័យប្រារព្ធវត្តទក្ខិណគង្គារាម(អញ្ចាញ)ឃុំឬស្សីក្រោកស្រុកមង្គលបូរី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាពស២៥៧០ គស២០២៦  កាលពីព្រឹកថ្ងៃទី១ខែឧសភា កន្លងមកនេះ មានការដង្ហែនិងការប្រារព្ធពិធីបុណ្យវិសាខទូទាំងខេត្តនៅខេត្តបន្ទាយមានជ័យប្រារព្ធវត្តទក្ខិណគង្គារាម(អញ្ចាញ)ឃុំឬស្សីក្រោកស្រុកមង្គលបូរី ។
ពិធីមង្គលនោះ មានការយាង/ និមន្តជាអធិបតីភាពដោយព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ , ព្រះគ្រូវរមុនីវ៉ា ចិន្តា ព្រះមេគណខេត្ត គណៈធម្មយុត្តិនិកាយ ,ព្រះសមណ :ញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត។
និងអធិបតីភាពលោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ-តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ។

និងសហការ រៀបចំ ដោយអាជ្ញាធរដឹកនាំដោយលោកបៀវ ថាន !ធម្មការនិងកិច្ចការសាសនាខេត្ត. លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកខមង្គលបូរី ,ព្រះតេជគុណជោតិរក្ខិតោផាត សំភុត ចៅអធិការវត្ត(ម្ចាស់ទីតាំង) ។

ព្រះសមណ :ញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្តបានប្រកាសពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ។ហើយប្រទេសកម្ពុជា ដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែងប្រារព្ធពិធីបុណ្យមាឃបូជា និង បុណ្យវិសាខបូជា ទាំង២នេះ ជារៀងរាល់ឆ្នាំ។

ចំពោះការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេស៣យ៉ាង ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺការប្រសូត ការត្រាស់ដឹង និង ការចូលព្រះនិព្វាន។ ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលព្រះនិព្វាន ក្នុងថ្ងៃ១៥ ពេញបូណ៌មី ខែវិសាខ តែមួយ ដោយខុសតែឆ្នាំប៉ុណ្ណោះ។ ពិធីបុណ្យវិសាខបូជា នឹងមកដល់នៅថ្ងៃ១៥ ខែវិសាខ ត្រូវនឹងថ្ងៃទី១ខែឧសភា ឆ្នាំ២០២៦។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យកត់សម្គាល់ថា:  ព្រះនិព្វានគឺជាទីស្ថាននៃបរមសុខ។ គ្មានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ និងការដល់ព្រះនិព្វានឡើយ ។
ហើយក្នុងព្រះពុទ្ធសាសនា ព្រះនិព្វាន គឺជាគោលដៅធំបំផុត សម្រាប់សត្វលោក។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានចូលព្រះនិព្វាន (រលត់សង្ខារ) អស់រយៈពេល២៥៧០ឆ្នាំហើយ។

មិនមែនតែកម្ពុជាទេ ប្រទេសដទៃទៀត ដែលកាន់ព្រះពុទ្ធសាសនា ដូចជាស្រីលង្កា មីយ៉ាន់ម៉ា ថៃ ឡាវ ប៊ូតង់ ចិន កូរ៉េជាដើម ក៏ប្រារព្ធពិធីបុណ្យវិសាខបូជាដែរ។
ហើយអង្គការសហប្រជាជាតិ បានចាត់ទុកនិងតម្កល់ថ្ងៃវិសាខបូជាជាថ្ងៃសម្រាករបស់មនុស្សជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *