ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មានកិច្ចប្រជុំជាមួយសហការីនៃមន្ទីរមអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាលារៀន នៅភូមិរងចាំស្តីពីការត្រៀមទទួលដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។
នេះបើតាមមន្ត្រីឲ្យដឹងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងអនុប្រធាន ប្រធានការិយាល័យនិងសហការីបានចុះពិនិត្យមើលការរៀបចំនិងហូបអាហារពេលព្រឹក(ដែលឧបត្ថម្ភដោយអង្គការស្បៀងអាហារពិភពលោកនិងក្រសួងអយក) របស់សិស្សានុសិស្សនៅ(សាលាបឋមសិក្សាព្រៃចាន់ សាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាសាមគ្គីច្រក សាលាបឋមសិក្សាបន្ទាយមានឫទ្ធិ និងអនុវិទ្យាល័យបន្ទាយមានឫទ្ធិ) នៅរោងអាហារក្នុងភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

