ដោយ : ភ្នំធំ / ភ្នំពេញ :នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែមិថុនា គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។
នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្សីប្រចាំកម្ពុជាថ្ងៃទី១៧ខែមិថិនាឆ្នាំ២០២៦ ។
ស្ថានទូតបញ្ជាក់ថា: ប្រតិភកម្ពុជាអញ្ជើញទៅព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងកាហ្សាន នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
លោកអាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី បានចូលរួមក្នុងពិធីទទួលស្វាគមន៍សម្តេចមហាបវរ ហ៊ុន ម៉ាណែត នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយជូនពរគណៈប្រតិភូកម្ពុជា ឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការងារប្រកបដោយផលិតភាពនៅក្នុងកិច្ចប្រជុំកំពូលនេះ ។
បន្ទាប់មកស្ថានទូតរុស្ស៊ីបានប្រកាសថា សម្តេចធិបតីបានអញ្ជើញដល់ទីក្រុងកាហ្សានដោយសុវត្ថិភាពហើយនៅព្រឹកថ្ងៃទី១៨ខែមិថុនានេះ ៕

