អនុក្រឹត្យតែងតាំងនិងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ : មង្គលបូរី អូរជ្រៅ ថ្មពួកនិងស្វាយចេកនៅខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ  /  បន្ទាយមានជ័យ :អនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ រួមមាន ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកមង្គលបូរី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញ។
នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៦ ដែលត្រូវបណ្តាញព័ត៌មាននិងបណ្តាញសង្គមទទួល ហើយបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

យោងអនុក្រឹត្យដែលស្នើសុំបង្ហាញ១កំណាត់ក្រោមត្រឹមតែពាក្យសម្រេចបានបញ្ជាក់ថា  :
១-លោក លឿង សុភក្តិ ពីអភិបាលស្រុកស្វាយចេក ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
២-លោក កែវ តារារស្មី ពីអភិបាលស្រុកអូរជ្រៅ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឬត្រូវបានផ្ទេរទៅជាអភិបាលស្រុកមង្គលបូរី។
៣-លោក រ័ត្ន ដាស៊ីណង់ ពីអភិបាលស្រុកមង្គលបូរី ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឬត្រូវបានផ្ទេរទៅជាអភិបាលស្រុកថ្មពួក។
៤-លោក អែម សុខា អភិបាលស្រុកថ្មពួក ឲ្យទៅកាន់មុខតំណែងជាអភិបាលឬត្រូវបានផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ។
៥- លោក ស៊ុត ង៉ុយ  ពីអភិបាលរងស្រុកព្រះនេត្រព្រះ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឬត្រូវបានតែងតាំងជាអភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ខាងក្រោមជាអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត៖

យោងប្រភពខ្លះដែលអាចជឿទុកចិត្តបាន ឲ្យដឹងថា: ក្រៅពីអភិបាលស្រុក៤ខាងលើ ស្រុកភ្នំស្រុក ក៏នឹងផ្ទេរភារកិច្ចអភិបាលស្រុកដែរនាពេលខ្លីខាងមុខ ដោយលោកជូ បុត្រ ពីអភិបាលស្រុក ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ។ហើយលោកស្រីចំរើន ដាណេ អភិបាលរងស្រុក ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុក ។
ឯស្រុកដទៃទៀតដូចជាម៉ាឡៃ លោកស្វាយ ជា អភិបាលស្រុកត្រូវបានអនុក្រឹត្យសម្តេចនាយករដ្ឋមន្ត្រ៏ឲ្យកាន់តំណែងអាណត្តិទី២ , ស្រុកព្រះនេត្រព្រះ អភិបាលស្រុកកាន់តំណែងក្នុងអាណត្តិទី១, ក្រុងសិរីសោភ័ណ អភិបាលក្រុងកាន់តំណែងក្នុងអាណត្តិទី១និងក្រុងប៉ោយប៉ែត អភិបាលក្រុងកាន់តំណែងក្នុងអាណត្តិទី២ បន្តសុពលភាព ។
តាមគោលការណ៍ ច្បាប់ តំណែងអភិបាលរាជធានី ខេត្ត ខ័ណ្ឌ ស្រុកក្រុងមានរយ:ពេល៤ឆ្នាំ ហើយក្នុងដែនសមត្ថកិច្ចដដែលអាចកាន់តំណែងបាន២អាណត្តិ បើសិនជាការងារល្អ មានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ ហើយគ្មានរឿងមិនប្រក្រតីឬយោងការចាំបាច់ណាមួយ ។

ប្រភពបន្តថា: តាមពិតទៅតំណែងអភិបាលស្រុកអូរជ្រៅ ថ្មពួក ស្វាយចេកនិងមង្គលបូរី បានត្រូវអស់អាណត្តិតាំងពីអំឡុងខែវិច្ឆិកា,ធ្នូឆ្នាំ២០២៥ មកម្ល៉េះ ។
ប៉ុន្តែស្ថានការណ៍សង្គ្រាមឈ្លានពានរបស់ថៃលើព្រំដែនកម្ពុជា ក្នុងនោះភូមិ២ក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅនិង៤ភូមិក្នុងឃុំគោករមៀតស្រុកថ្មពួកត្រូវយោធាថៃឈ្លានពាន សម្លាប់និងបង្ករបួសពលរដ្ឋ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ រារាំងពលរដ្ឋវិលទៅផ្ទះសម្បែង ភូមិករ៍វិញនិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ។
ហេតុនេះ អភិបាលស្រុកខាងលើត្រូវរក្សាការងារនៅក្នុងមុខតំណែងរបស់ខ្លួនសិន៕

Leave a Reply

Your email address will not be published. Required fields are marked *