នាយរងខណ្ឌជលផលម្នាក់ បើករថយន្ត Tundra ល្បឿនលឿនជ្រុលបុកដើមត្នោតបាក់ជាពីរកំណាត់ នៅរង្វង់មូលលោកតាក្រហមក ខេត្តកំពង់ធំ ​


​ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅត្រង់ចំណុចរង្វង់មូលរូបសំណាក់លោកតាក្រហមក ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។

​យោងតាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ (ត្រូវបានគេស្គាល់ថាឈ្មោះ ចាយ គង់ ម៉េងជានាយរងខណ្ឌជលផល) បានបើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពណ៌ស ក្នុងល្បឿនយ៉ាងលឿន។
​លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបានបាត់បង់ការគ្រង រួចជ្រុលល្បឿនឡើងលើសួនច្បាររូបសំណាក់លោកតាក្រហមក ហើយបុកចំដើមត្នោតដែលនៅពីក្រោយរូបសំណាក់ពេញទំហឹង។
​ផលប៉ះពាល់៖ គ្រោះថ្នាក់នេះបណ្តាលឱ្យដើមត្នោតបាក់ជាពីរកំណាត់ ចំណែកឯរថយន្តបង្កហេតុរងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យអ្នកបើកបរ (សមីខ្លួន) រងរបួស។
​ជនរងគ្រោះ៖ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
​សមត្ថកិច្ចជំនាញ៖ កំពុងតែធ្វើការវាស់វែង និងត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីបន្តនីតិវិធីច្បាប់ និងស្ទូចយករថយន្តបង្កទៅរក្សាទុក។

Screenshot
Screenshot



Leave a Reply

Your email address will not be published. Required fields are marked *