អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ខ្លួនលើលោក ស៊ាន បូរ៉ាត អនុប្រធាន ACU អ្នកស្រី ឡេង ចាន់ណា និងបក្សពួក ដោយអ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន និង ផុន សាមាន : ទទួលប្រាក់ពី ៩៣ – ៩៨ លានដុល្លារសរអា

ដោយ : ភ្នំធំ / ភ្នំពេញ :បានធ្វើបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ខ្លួនលើលោក ស៊ាន បូរ៉ាត អនុប្រធាន ACU អ្នកស្រី ឡេង ចាន់ណា និងបក្សពួក ដោយបានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន និង ផុន សាមាន បានទទួលស្គាល់ថា ពួកគេបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ អាម៉េរិក ពី«មេ ២៥»។ ពួកគេបានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យ «មេ ២៥» និង ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។

នេះបើយោងប្រភពព័ត៌មានពីមន្ត្រីACU នៅថ្ងៃទី ២៩ខែឧសភា ។
សូមរំលឹកថា ACU កាលពីខែកក្កដា ឆ្នាំ២០២៥ បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ACU និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។

លុះនៅក្នុងខែឧសភានេះ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៥ ពាក្យប្ដឹង ព្រមទាំងបានកសាងសំណុំរឿងជូនទៅ អយ្យការអមសាលាដំបូង ខេត្តកណ្តាល ពីករណីស៊ីសំណូកដោយ សមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ។
ACU បញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងគ្រូពេទ្យមួយរូប និងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកម្នាក់ ដែលបានធ្វើលិខិតបញ្ជាក់មិនពិត (សំបុត្រពេទ្យបញ្ជាក់ថា ឈឺដោយមិនពិត) ប្រហែល ៣០ ទៅ ៤០ នាក់ក្នុងមួយខែៗ៕

តាមរយៈសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ACU ក៏បានឱ្យដឹងផងដែរថា សាលាដំបូងខេត្តសៀមរាបបានបន្តស៊ើបអង្កេតលើករណីអ្នកស្រី ឡេង ចាន់ណា ក្នុងរឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *