មានស្នាដៃនឹងមានការជូនរង្វាន់ មានសមត្ថភាពនឹងមានការលើកតម្កើង

ដោយ : ភ្នំធំ / ភ្នំពេញ :ជួបគ្នាមុនឃ្លាតឆ្ងាយជាមួយ ឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគីរី។

នេះបើតាមសំណេររបស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនាថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន។
នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មុនត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *