បទល្មើសលួចឆ្លងដែនខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាតនៅកម្ពុជា:បណ្តេញចេញជនជាតិថៃចំនួន៦៣៥នាក់ / ស្រី៣៦០នាក់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ត្រីនគរបាលអន្តោប្រវេសន៍ឲ្យដឹងល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា: ថ្ងៃនេះ វេលាម៉ោង ១៤:៣០នាទីរសៀល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយនាយកដ្ឋានត្រៀមបណ្ដេញចេញខេត្តសៀមរាប និងកម្លាំងស្ននការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន៦៣៥នាក់ ក្នុងនោះស្រី៣៦០នាក់ ។

សមត្ថកិច្ចបន្តថា: ជនជាតិថៃទាំងនោះបានស្នាក់នៅកន្លែងនិងខេត្តផ្សេងៗ ហើយប្រព្រឹត្តល្មើសពីបទលួចឆ្លងដែនខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាត ។

មន្ត្រីនគរបាលភាគីទាំង២ បានប្រគល់ -ទទួលជនទាំងនោះនៅលើស្ពាននៃព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ៕

Leave a Reply

Your email address will not be published. Required fields are marked *