-
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ជនសង្ស័យ៣០នាក់ ត្រូវសមត្ថកិច្ចកម្ពុជាកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។
ប៉ុន្តែបណ្តេញជនជាតិថៃ៦៣៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជាបណ្តេញពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ។
នេះបើយោងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានខ្មែរ : (Agent Khmer de Press: AKP ) ផ្សាយនាព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងមក ។ទីភ្នាក់ងារនេះ ផ្សាយបន្តថា: “ជនជាតិថៃចំនួន ៦៣៥ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គឺក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “ចំណែកជនសង្ស័យចំនួន៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្តទាក់ទងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។
គួររំលឹកថា នៅថ្ងៃទី២២និង២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ( ការកំណត់ប្រតិបត្តិការចម្រុះក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្ក្រាបទីតាំងមួយជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
តាមលទ្ធផលបឋមបណ្តោះអាសន្ន AKP ថា: អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤ ៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។
ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ ៕

