ដោយ : ភ្នំធំ / បន្ទាយមានជ័យ : អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣:៤០នាទីរសៀល មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៥៨នាក់ ក្នុងនោះស្រី ២១នាក់ និងកុមារ ០១នាក់ ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នារសៀលថ្ងៃដដែល ៕

