ដោយ : ភ្នំធំ/ ភ្នំពេញ :នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ លោកវ៉ាង វិនពិន ឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានចូលរួមមរណទុក្ខដូច្នេះថា : ” យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ និងសូមសម្ដែងការសួរសុខទុក្ខដោយស្មោះជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងអ្នករងរបួស” ។
នាថ្ងៃដដែល លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះមេគណខេត្តនិងព្រះសង្ឃបានសូត្របង្សុកូលជូនព្រលឹងជនរងគ្រោះ សូត្ររំដោះគ្រោះនិងបង្កក់ប្រសិទ្ធីកុំអោយមានគ្រោះកាចទៀត ។
យោងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំថា វេលាម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រាសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំរថយន្តក្រុងមួយគ្រឿងផ្ទុកអ្នកដំណើរ៣៧នាក់ បានក្រឡាប់បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក បង្កស្លាប់មនុស្ស១៣នាក់ របួស២៤នាក់ ។
រហូតមកដល់ម៉ោង១០ព្រឹកនៅថ្ងៃទី២០ វិច្ឆិកាឆ្នាំ២០២៥ ថា សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹក ហើយឃើញថា ជនរងគ្រោះដូចខាងក្រោម៖ស្លាប់ ១៣នាក់ / ស្រី ៨នាក់ ។ របួស ២៤នាក់ ។
មូលហេតុដំបូងសមត្ថកិច្ចថា អ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក៕

