ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ហេតុការណ៍ដែលមានជនបរទេសរត់ចេញពីទីតាំងអគារដែលហ៊ុំព័ទ្ធដោយរបងបិទជិតខាងលើនេះ បានកើតឡើងកើតកាលពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
មានប្រភពនានាបានអះអាងផ្សេងៗគ្នាពីមូលហេតុ។
ក្នុងនោះ បើតាមប្រភពពី ខាងក្រៅកន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូមួយចំនួន បានឲ្យដឹងថា ពិតជាមានជនបរទេសជាង២០នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី បាននាំគ្នារត់ចេញពីក្នុងអាគារខាងលើពិតមែន ។ ក្នុងនោះក៏ឃើញមានដូចជា ជនជាតិចិន ហាក់មានការប្រទាញប្រទង់គ្នា នៅនឹងមុខទ្វាចូលនៃទីតាំងអគារនោះដែរ ដោយពុំដឹងថា មូលហេតុអ្វីនោះទេ ។
ដោយឡែក សុំមិនបញ្ចេញឈ្មោះ ជាសន្តិសុខនៅទីតាំងអគារខាងលើបានឲ្យដឹងថា ទីតាំងកើតហេតុនេះ គឺជាអាគារជួលរបស់ជនជាតិចិន ហើយដោយមានជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅប្រកបរបរអនឡាញ ហើយសង្ស័យថាជនជាតិឥណ្ឌូណេស៊ីបានលួចលុយជនជាតិចិន បង្កឲ្យជនជាតិចិនប្រើហិង្សា វាយទៅលើជនជាតិឥណ្ឌូនេស៊ី ។
ប៉ុន្តែក៏ត្រូវបានក្រុមជនជាតិឥណ្ឌូនេស៊ី ធ្វើការប្រឆាំងតបតវិញ ហើយក៏កើតជារឿងនាំគ្នាចេញមកខាងក្រៅដូច្នោះ។
ដោយឡែក យោងស្ត្រីម្នាក់ ដែលធ្វើការនៅខាងក្នុងអគារនោះបាននិយាយថា : អ្នកស្រីមិនបានដឹងពីរូបភាពឬហេតុការណ៍អ្វីទេ។មិនមានករណីហេតុការណ៍អីកើតឡើងទេ គឺវាជារឿងធម្មតា ដែលជនជាតិឥណ្ឌូនេស៊ីនៅម្តុំនោះដែលមានចំនួនចេញទៅក្រៅទិញអីធម្មតាតែប៉ុណ្ណោះ ។ ពែលពួកគែដើរលឿន ហើយច្រើននាក់ នាំអោយអ្នកនៅក្រៅទីតាំងយល់ផ្សេងៗតាមតែគេយល់ប៉ុណ្ណោះ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក៏មានសមត្ថកិច្ចនគរបាលបាន ចុះទៅទីតាំងនោះហើយ ប៉ុន្តែមកទល់ព្រលឹមថ្ងៃទី៩ខែវិច្ឆិកា( ១ថ្ងៃបន្ទាប់) ក៏នៅតែពុំទានមានការបញ្ជាក់ពីមូលហេតុ ឬផ្ដល់ព័ត៌មានបំភ្លឺណាមួយអ្នកព័ត៌មានបានដឹងនៅឡើយ ។
អ្នកសារព័ត៌មានខ្លះបានធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែរ ប៉ុន្តែមិនទាន់ឆ្លើយតប។
ទោះជាយ៉ាងណា.ប្រភពខ្លះពីសមត្ថកិច្ចនគរបាលថា បើជាករណីប្រក្រតីធម្មតា សមត្ថកិច្ចក៏មិនចាំបាច់បំភ្លឺឬពន្យល់ណាមួយដែរ ។
ទោះជាយ៉ាងណា ពលរដ្ឋនិងមហាជននៅតែទទូចអោយអាជ្ញាធរនិងសមត្ថកិច្ចបំភ្លឺករណីដែលទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់និងជនបរទេសដែលរស់នៅនិងប្រកបរបរនៅក្រុងប៉ោយប៉ែតនេះ អោយអស់មន្ទិលសង្ស័យ ។
គួររំលឹកថា មុនវិបត្តិនៃជម្លោះព្រំដែនកម្ពុជា ថៃដែលបង្កឡើងនិងបិទព្រំដែនដោយភាគីថៃ ហើយសេវាឧស្សាហកម្មល្បែងកាស៊ីណូនិងសេវាកម្ម ពាណីជ្ជកម្ម ទេសចរណ៍ដំណើរការនោះ ក្រុងប៉ោយប៉ែតមានជនបរទេសប្រកបរបររកស៊ី ធ្វើការ ស្នាក់នៅចន្លោះពី៧ពាន់ទៅ១ម៉ឺននាក។
ក្នុងនោះជនជាតិថៃច្រើនជាងគេ បន្ទាប់មកជនជាតិឥណ្ធូណេស៊ី ចិន(ដីគោក) ។ ក្រៅពីនោះមានជនជាតិវៀតណាម ហុងកុង ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ហ្វីលីពីន រុស្ស៊ីនិងជនជាតិនៃបណ្តាប្រទេសអឺរ៉ុប ៕

