ដោយ : ភ្នំធំ / បាងកក-សៀម : កងទ័ពភូមិន្ទថៃពន្យល់ថា យុទ្ធជនរងគ្រោះដែលត្រូវចាប់ពង្រត់[អ្នកទោសសង្គ្រាម] នឹងត្រូវបានដោះលែងតែបន្ទាប់ពីអរិភាពបានបញ្ចប់ ខណៈដែលកម្ពុជាបានដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន។
លោកប្រធានក្រុម Jongjet Vacharanan អ្នកនាំពាក្យរងនៃកងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ (RTARF) បានថ្លែងពីក្តីកង្វល់របស់សាធារណជនទាក់ទងនឹងការដោះលែងអ្នកទោសសង្គ្រាម (POWs) ការដកអាវុធធុនធ្ងន់ និងការបោសសម្អាតមីននៅតំបន់ព្រំដែនថៃ-កម្ពុជា។
RTARF បានបញ្ជាក់ថា :’អ្នកទោសសង្គ្រាមនឹងត្រូវបានដោះលែងតែនៅពេលដែល “ស្ថានភាពអរិភាពបានបញ្ចប់” ហើយដំណើរការនេះនឹងអនុវត្តតាមពិធីសារយ៉ាងតឹងរ៉ឹង។ នេះអាចកើតឡើងនៅពេលដែលប្រទេសទាំងពីរបានបញ្ចប់សកម្មភាពសំខាន់ៗពីរដូចខាងក្រោម៖
១. ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន
២. ការបោសសម្អាតមីននៅក្នុងតំបន់ចំនួនប្រាំក្នុងចំណោមតំបន់ចំនួន ១៣ ដែលរងផលប៉ះពាល់តាមបណ្តោយព្រំដែន ដោយគ្មានការរារាំងពីភាគីណាមួយឡើយ ៕

