អនុទីន នាយករដ្ឋមន្ត្រីថៃ សុំទោសពលរដ្ឋខ្លួនទាំងបង្ខំចិត្តក្រោយសារភាពថា ថៃពិតជាបានឈ្លានពានលើប្រទេសកម្ពុជាពិតប្រាកដមែន

ដោយ : ភ្នំធំ / បាងកក-ថៃ៖នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បានធ្វើការចេញមុខសូមទោសទាំងបង្ខំចិត្តចំពោះការលើកឡើងរបស់លោកថា «ប្រទេសថៃបានឈ្លានពានលើកម្ពុជា» ដែលសំដីរបស់លោកនេះបានធ្វើឲ្យពលរដ្ឋថៃ.រួមទាំងពួកជាតិនិយមជ្រុល គណបក្សនាំគ្នាខឹងសម្បារ និងប្រាប់ឲ្យលោកចេញមុខសូមទោស។
នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ BANGKOK POST។

ក្រោយចេញមុខសូមទោសនាយករដ្ឋមន្រ្តីថៃរូបនេះ បានទទួលស្គាល់ចំណុចខ្វះខាតនូវពាក្យសំដី និងសន្យាថាកំហុសបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។

លោកអានុធីន បានសូមទោសជុំវិញទៅនឹងការអត្ថាធិប្បាយរបស់លោកថាថៃបានឈ្លានពានលើប្រទេសកម្ពុជា លោកបានសម្តែងទុក្ខសោកនឹងធ្វើការសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់។
លោកនិយាយដូច្នេះថា «ខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំ និងចំពោះការខកខានមិនប្រយ័ត្នសំដីឲ្យបានច្បាស់លាស់។ លោកអះអាងថាលោកនឹងប្រុងប្រយ័ត្នជាងមុនដើម្បីការពារកំហុសឆ្គងនៅថ្ងៃក្រោយ ” ៕

Leave a Reply

Your email address will not be published. Required fields are marked *