​សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កំពុងតាមប្រមាញ់អ្នកបើកបរបង្កគ្រោះថ្នាក់រន្ធត់ ស្លាប់ ៩នាក់ និងរបួសជាង ៤០នាក់ យកមកផ្តន្ទាទោសតាមច្បាប់


​ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងតែធ្វើការស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរម្នាក់ ដើម្បីយកមកកាត់ទោស និងផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
​ជនបង្កដែលជា «ឃាតកលើដងផ្លូវ» រូបនេះ បានបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតរហូតដល់ ៩នាក់ និងរងរបួសធ្ងន់ស្រាលជាង ៤០នាក់ កាលពីពេលថ្មីៗនេះ នៅចំណុចសាលាលេខ៥ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនបង្ករ​ឈ្មោះ៖ វណ្ណារ៉ា ខេមរៈ
​អាយុ៖ ២១ឆ្នាំ
​ស្រុកកំណើត៖ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
​លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជននេះមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន មិនបណ្តោយឱ្យរួចខ្លួនឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *