ឧុឱ! ឃាតកជាក្លើជនរងគ្រោះ កាប់សម្លាប់ពេលផឹកស៊ីតែ២នាក់ ថាទាស់ត្រង់ ក្លើនិយាយច្រើនពេក ខ្លួនមិនបាននិយាយដែរ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ផឹកស៊ីកុំនិយាយចេះតែម្នាក់ឯងពេក។
ពុទ្ធោអើយ គ្រាន់តែទាស់ប៉ុនណឹងក៏ឈានដល់កាប់សម្លាប់គ្នាក្នុងថ្លុកឈាម ។
ពេក
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឲ្យដឹងថា: ឃាតកមុខស្រស់ដែលបានយកកាំបិតផ្គាក់កាប់ក្លើអង្គុយផឹកសុីជាមួយគ្នាតែ២នាក់ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឃាត់ខ្លួនបានហើយ។

គួររំលឹកថា ករណីនេះកើតឡើងម៉ោងកើតហេតុម៉ោង ៧:៣០ យប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៦ ។នៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ។
គឺបង្កឡើងដោយជនល្មើសឈ្មោះ ផល្លី ផានិត ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិតាម៉ៅ ឃុំសឿ បានយកកាំបិតខ្វែវប្រវែង ១ម៉ែត្រទៅកាប់លើជនរងគ្រោះឈ្មោះសុខន ឃីម ភេទប្រុសអាយុ ២៣ឆ្នាំ លំនៅភូមិបឹងតូច ឃុំសឿ ។
គែត្រូវត្រង់ដៃ ត្រូវកដាច់បំពង់ ក បណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេត ។

សមត្ថកិច្ចបន្តថា: មូលហេតុផឹកសុីជាមួយគ្នា ហើយទំនាស់ពាក្យសំដីគ្នា ខឹងជនរងគ្រោះនិយាយច្រើនតែម្នាក់ឯងពេក ខ្លួនមិនបាននិយាយដែរ។
ហេតុនេះក៏ឈានទៅដល់ការប្រើអំពើហឹង្សា ។
បន្ទាប់ពីកើតហេតុកម្លាំងជំនាញរបស់អធិការនគរបាលស្រុកមង្គលបូរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសឿបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *