ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៦ ពន្ធនាគារខេត្តបន្ទាយមានជ័យប្រកាសព្រះរាជក្រឹត្យបន្ទបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៧ នាក់/ ស្រី ១ នាក់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ពន្ធនាគារខេត្តបន្ទាយមានជ័យ បានទទួលព្រះរាជក្រឹត្យ  បន្ទបន្ថយទោស និង លើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៦ ចំនួន៧ នាក់/ ស្រី១នាក់ ។

ក្នុងពិធីនោះកាលពីព្រឹកថ្ងៃទី៦ខឧសភា ក្រោមអធិបតីភាពលោកលីសុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោក ហេង ផង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ .លោក វរសេនីយ៍ឯក ពៅ ខេមរា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តនិងអនុប្រធាននិងមន្ត្រីពន្ធនាគារជាច្រើនរូប។

អនុប្រធានពន្ធនាគារឲ្យដឹងថា: . ពន្ធនាគារខេត្តបន្ទាយមានជ័យ បានទទួលព្រះរាជក្រឹត្យ  បន្ទបន្ថយទោស និង លើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៦ ចំនួន៧ នាក់/ ស្រី១នាក់ ។
ក្នុងនោះដែរត្រូវបានផ្ទេរទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ចំនួន ៤ នាក់ ភេទប្រុស និងផ្ទេរទៅឃុំបន្តនៅមណ្ឌល អប់រំកែប្រែទី២ ចំនួន ១ នាក់ភេទស្រី ។
ដូច្នេះទណ្ឌិតនៅសល់ជាក់ស្ដែងចំនួន២នាក់ភេទប្រុស ការ បន្ទបន្ថយទោសនិងលើកលែងទោសមានរយៈពេលរងទោស៣ខែ, ៥ខែ.។

លោកថា ការងារទូទៅ ក្នុងពន្ធនាគារខត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
អង្គភាពក័មានអគារប៉ុស្តិ៍សុខភាព១ ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវ ។

ក្នុងឆ្នាំ២០២៦ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំ
ជនជាប់ឃុំជាក់ស្តែងចំនួន២.៨០៣នាក់ / ស្រី ២៧២នាក់
ជនត្រូវចោទមានចំនួន ៤១៥នាក់/ ស្រី៣៣នាក់ ជនជាប់ចោទមាន ៩៣៦នាក់/ ស្រី ១១០នាក់  ។.
ពិរុទ្ធជន១.២៤២នាក់/ ស្រី ១០៧នាក់ ។
ទណ្ឌិត២១០នាក់ / ស្រី ២០នាក់ និងអនីតិជន៤៩១នាក់/ ស្រី៧នាក់ ។ចំណែកជនបរទេសមានចំនួន៥៧០នាក់/ ស្រី ១៣៩នាក់ ។ជនពិការមានចំនួន ១៥នាក់| ស្រី០នាក់ ។ចាស់ជរាពីអាយុ៦៥ឡើងមានចំនួន ៣៨នាក់/ ស្រី៨នាក់។

ក្នុងឆ្នាំ ២០២៦ នេះអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យបានទទួលព្រះរាជក្រឹត្យបន្ធូរ បន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត: ១-ក្នុងឱកាសជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា មានចំនួន ១១នាក់/ ស្ត្រី២នាក់ ។ក្នុងឱកាសថ្ងៃទីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន៧នាក់/ ស្រី១នាក់ ។
៣-ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៦ ចំនួន ៧ នាក់/ ស្រី ១ នាក់។

ក្នុងនោះលោកហេង ផង ព្រះរាជអាជ្ញារង និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឪវ៉ាទបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិនិងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោស ។

លោកអភិបាលរងខេត្តផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលឡើងវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *