បញ្ចប់មុខតំណែងមន្ត្រីរាជការ ២រូប ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងគម្រោងមូលនិធិឃុំ

 

កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំនៃខេត្តកំពង់ឆ្នាំង។

មន្ត្រីទាំងពីររូបត្រូវបានផ្លាស់ប្តូរមុខតំណែងដូចខាងក្រោម៖

– ទី១៖ លោក ហង្ស ពិសី ពីមុខតំណែងនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកកាន់មុខតំណែងមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

– ទី២៖ លោក វ៉ាន់ ថេន ពីមុខតំណែងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកកាន់មុខតំណែងមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តតាមច្បាប់បន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *