ដោយ : ភ្នំធំ / ត្បូងឃ្មុំ :លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច ដក ហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិ
ត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីល ធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្ម ភាព ស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើ នៅ លើផ្លូវ ជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅ ថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូត អាជ្ញា បណ្ណ អាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូន ដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌ មាន នេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖
១៖ ឈ្មោះ ប៊ុត ពុទ្ធី ជាចាងហ្វាងអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ» ២៖ ឈ្មោះ យ៉ាន ឃួនមុន្នី ជានិពន្ធនាយកអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ» ៣៖ លោក វឿ ពុទ្ធី និពន្ធនាយកអង្គភាពកាសែតស្រឡាញ់ជាតិ។
ចំណាត់ការដ៏លឿនរហ័សរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងបោសសំអាតរាល់អ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានចែងច្បាស់ក្រុមអ្នកសារព័ត៌មានគ្មានសមត្ថកិច្ចទៅស្ទាក់ឃាត់រថយន្តលើដងផ្លូវសាធារណៈបែបនេះនោះឡើយ។
ទង្វើរបស់អ្នកសារព័ត៌មាននេះ មិនត្រឹមផ្ទុយនឹងច្បាប់ ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ តែក៏ជាការប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថែមទៀតផង។ ពួកគេអាចនឹងមានចំណាត់ការផ្លូវច្បាប់ បើមានពាក្យបណ្តឹងពីម្ចាស់រថយន្តឈ្នួល៕
