ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ក្រោយផ្ទេរចេញពីពន្ធនាគារផ្សេងៗ ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាននៅមណ្ឌលអប់រំប្រែទី៤និងពន្ធនាគារខេត្តឧត្តរមានជ័យ ។

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថ្ងៃទី២ខែមិថុនាថា ការងារទាំងនេះគឺដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ ធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

Leave a Reply

Your email address will not be published. Required fields are marked *